ចំពោះបច្ចុប្បន្នភាពចុងក្រោយបំផុតចំពោះឯកសារអានខ្ញុំនេះ សូមមើល http://www.openoffice.org/welcome/readme.html
ឯកសារនេះមានព័ត៌មានសំខាន់អំពីកម្មវិធីនេះ ។ សូមអានព័ត៌មាននេះដោយប្រុងប្រយ័ត្នបំផុត មុនពេលចាប់ផ្តើមធ្វើការ ។
សហគមន៍ Apache OpenOffice ទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ផលិតផលនេះ ហើយសូមអញ្ជើញអ្នកឲ្យចូលរួមជាសមាជិកសហគមន៍។ ជាអ្នកប្រើថ្មី អ្នកអាចពិនិត្យមើលតំបន់បណ្ដាញសហគមន៍ OpenOffice ដោយមានព័ត៌មានដែលមានប្រយោជន៍នៅ http://openoffice.apache.org
សូមអានផ្នែកខាងក្រោមផងដែរ អំពីការចូលពាក់ព័ន្ធនៅក្នុងគម្រោង Apache OpenOffice ។
OpenOffice មិនគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា ។ អ្នកអាចយកច្បាប់ចម្លងនៃ OpenOffice និងដំឡើងវាលើកុំព្យូទ័រច្រើនតាមដែលអ្នកចង់ ហើយប្រើវាតាមបំណង់ដែលអ្នកមាន (រួមបញ្ចូលទាំងការប្រើប្រាស់ ពាណិជ្ជកម្ម រដ្ឋាភិបាល គ្រប់គ្រងសាធារណៈ និងអប់រំ) ។ សម្រាប់លម្អិតបន្ថែម សូមមើលអត្ថបទអជ្ញាប័ណ្ណ ដែលចែកចាយជាមួយ OpenOffice ឬ http://www.openoffice.org/license.html
អ្នកអាចប្រើច្បាប់ចម្លងនៃ OpenOffice ដោយមិនគិតថ្លៃថ្ងៃនេះ ពីព្រោះអ្នកចូលរួម អ្នកឧបត្ថម្ភសហការណ៍នីមួយៗបានរចនា អភិវឌ្ឍន៍ សាកល្បង បកប្រែ ធ្វើឯកសារ គាំទ្រ ធ្វើទីផ្សារ និងជួយតាមវិធីផ្សេងទៀតជាច្រើន ដើម្បីធ្វើឲ្យ OpenOffice ដូចអ្វីដែលយើងឃើញថ្ងៃនេះ - កម្មវិធីការិយាល័យប្រភពបើកចំហនាំមុខគេក្នុងពិភពលោក ។
ប្រសិនបើអ្នកផ្ដល់តម្លៃលើការខិតខំប្រឹងប្រែងចំពោះពួកគេ សូមប្រាកដថា Apache OpenOffice នៅតែមានបន្តក្នុងពេលអនាគត សូមពិចារណាបន្តចំពោះគម្រោងនេះ មើលhttp://openoffice.apache.org/get-involved.html សម្រាប់ព័ត៌មានលម្អិតអំពីការចូលរួម http://www.apache.org/foundation/contributing.html សម្រាប់ព័ត៌មានលម្អិតអំពីការផ្ដល់ប្រាក់ឧបត្ថម្ភ។ អ្នករាល់គ្នាអាចចូលរួមឧបត្ថម្ភបាន។
OpenOffice ទាមទារកំណែ JAVA ថ្មីសម្រាប់មុខងារពេញលេញ JAVA អាចត្រូវបានទាញយកពី http://java.com។
ខឺណែលលីនុចកំណែ ២.៤.១៨ ឬខ្ពស់ជាងនេះ
glibc2 កំណែ ២.៥ ឬខ្ពស់ជាងនេះ
gtk កំណែ ២.១០.៤ ឬខ្ពស់ជាងនេះ
Pentium III or later processor
អង្គចងចាំ ២៥៦ មេកាបៃ (ផ្ដល់អនុសាសន៍ឲ្យប្រើអង្គចងចាំ ៥១២ មេកាបៃ)
រហូតដល់ ១.៥៥ ជីកាបៃអាចប្រើបានទំហំថាសរឹង
ម៉ាស៊ីនបម្រើ X ដែលមានគុណភាពបង្ហាញ 1024x768 (ផ្ដល់អនុសាសន៍ឲ្យប្រើគុណភាពបង្ហាញខ្ពស់ជាងនេះ) យ៉ាងហោចណាស់ ២៥៦ ពណ៌
កម្មវិធីគ្រប់គ្រងបង្អួច
Gnome 2.16 ឬខ្ពស់ជាងនេះ ដែលមានកញ្ចប់ gail 1.8.6 និង at-spi 1.7 ដែលទាមទារសម្រាប់គាំទ្រឧបករណ៍ assistive technology (ឧបករណ៍ AT)
មានការចែកចាយ លីនុច ប្រភេទផ្សេងៗជាច្រើន ហើយសូម្បីតែនៅក្នុងការចែកចាយដូចគ្នា មានជម្រើសដំឡើងផ្សេងគ្នាទៀតផង (KDE និង Gnome ។ល។) ។ ការចែកចាយខ្លះភ្ជាប់មកជាមួយកំណែ ‘ដើម’នៃ OpenOffice ដែលអាចមានលក្ខណៈពិសេសផ្សេងគ្នាពីសហគមន៍ OpenOffice ។ ពេលខ្លះអ្នកអាចដំឡើងសហគមន៍ OpenOffice ជាមួយកំណែ‘ដើម’ ។ ទោះយ៉ាងណា វាមានសុវត្ថិភាពជាងក្នុងការយកចេញកំណែ ‘ដើម’ មុនពេលដំឡើងកំណែសហគមន៍នេះ ។ ពិគ្រោះឯកសារសម្រាប់ការចែកចាយរបស់អ្នកអំពីលម្អិតនៃការធ្វើវា ។
យើងសូមផ្ដល់អនុសាសន៍ឲ្យអ្នកបម្រុងទុកប្រព័ន្ធរបស់អ្នកជានិច្ច មុនពេលអ្នកយកចេញ ឬដំឡើងកម្មវិធី ។
សូមប្រាកដថា អ្នកមានអង្គចងចាំគ្រប់គ្រាន់នៅក្នុងថតបណ្ដោះអាសន្ននៅលើប្រព័ន្ធរបស់អ្នក ហើយដែលសិទ្ធិចូលដំណើរការអាន សរសេរ និងរត់ត្រូវបានផ្ដល់ឲ្យ ។ បិទកម្មវិធីផ្សេងៗទាំងអស់មុននឹងចាប់ផ្ដើមដំឡើង ។
បើអ្នកមានបទពិសោធន៍បញ្ហាចាប់ផ្ដើម OpenOffice (គួរឲ្យកត់សម្គាល់ខណៈប្រើ Gnome) សូម 'unset' អថេរបរិស្ថាន SESSION_MANAGER ក្នុងសែលដែលអ្នកប្រើដើម្បីចាប់ផ្ដើម OpenOffice ។ នេះអាចត្រូវបានធ្វើដោយបន្ថែមបន្ទាត់ "unset SESSION_MANAGER" ទៅចំណុចផ្ដើមនៃស្គ្រីបសែល soffice ដែលរកឃើញក្នុងថត "[office folder]/program" ។
ការលំបាកក្នុងការចាប់ផ្ដើម OpenOffice (ឧ. ព្យួរកម្មវិធី) រួមទាំងបញ្ហាដែលមានការបង្ហាញអេក្រង់ត្រូវបានបង្កដោយកម្មវិធីបញ្ជាកាតក្រាហ្វិក ។ បើបញ្ហាទាំងនេះកើតឡើង សូមធ្វើបច្ចុប្បន្នភាពកម្មវិធីបញ្ជាកាតក្រាហ្វិករបស់អ្នក ឬព្យាយាមប្រើកម្មវិធីបញ្ជាក្រាហ្វិកដែលមានមកមួយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ការលំបាកក្នុងការបង្ហាញវត្ថុត្រីមាត្រ អាចត្រូវបានដោះស្រាយ ដោយធ្វើឲ្យជម្រើស "ប្រើ OpenGL" ក្រោម 'ឧបករណ៍ - ជម្រើស - OpenOffice - ទិដ្ឋភាព - ទិដ្ឋភាពត្រីមាត្រ' ។
មានតែគ្រាប់ចុចផ្លូវកាត់ (ការបន្សំគ្រាប់ចុច) ដែលមិនត្រូវបានប្រើដោយប្រព័ន្ធប្រតិបត្តិការ អាចត្រូវបានប្រើក្នុង OpenOffice ។ បើការបន្សំគ្រាប់ចុចក្នុង OpenOffice មិនធ្វើការដូចដែលបានពណ៌នាក្នុងជំនួយ OpenOffice ពិនិត្យបើផ្លូវកាត់នោះត្រូវបានប្រើរួចរាល់ដោយប្រព័ន្ធប្រតិបត្តិការ ។ ដើម្បីកែតម្រូវការប៉ះទង្គិចនោះ អ្នកអាចផ្លាស់ប្ដូរគ្រាប់ចុចដែលផ្ដល់តម្លៃដោយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ដូចគ្នានេះដែរ អ្នកអាចផ្លាស់ប្ដូរការផ្ដល់តម្លៃគ្រាប់ចុចណាមួយក្នុង OpenOffice ។ សម្រាប់ព័ត៌មានបន្ថែមលើប្រធានបទនេះ យោងទៅជំនួយ OpenOffice ឬឯកសារជំនួយនៃប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។
ការចាក់សោឯកសារ ត្រូវបានបើកដោយលំនាំដើមនៅក្នុង OpenOffice ។ នៅលើបណ្ដាញដែលប្រើពិធីការប្រព័ន្ធឯកសារបណ្ដាញ (NFS) ដេមិនចាក់សោសម្រាប់ម៉ាស៊ីនភ្ញៀវ NFS ត្រូវតែសកម្ម ។ ដើម្បីបិទការចាក់សោឯកសារ កែសម្រួលស្គ្រីប soffice ហើយផ្លាស់ប្ដូរបន្ទាត់ "export SAL_ENABLE_FILE_LOCKING" ទៅជា "# export SAL_ENABLE_FILE_LOCKING" ។ ប្រសិនបើអ្នកបិទការចាក់សោឯកសារ សិទ្ធិសរសេរឯកសារមិនត្រូវបានដាក់កម្រិត ដល់អ្នកប្រើដែលបើកឯកសារមុនទេ ។
ការព្រមាន ៖ ឯកសារចាក់សោឯកសារដែលធ្វើឲ្យសកម្មអាចបង្កបញ្ហាជាមួយ Solaris ២.៥.១ និង ២.៧ ដែលប្រើក្នុងទំនាក់ទំនងជាមួយ Linux NFS ២.០ ។ បើបរិស្ថានប្រព័ន្ធរបស់អ្នកមានប៉ារ៉ាមែត្រទាំងនេះ យើងផ្ដល់អនុសាសន៍ជាចម្បងថា អ្នកគួរចៀសវៀងប្រើលក្ខណៈពិសេសដែលចាក់សោឯកសារ ។ មិនដូច្នេះទេ OpenOffice នឹងឈប់ពេលអ្នកព្យាយាមបើកឯកសារពីថតដែលបានម៉ោន NFS ពីកុំព្យូទ័រលីនុច ។
ចំពោះព័ត៌មានបន្ថែមអំពីការចូលដំណើរការលក្ខណៈពិសេសនៅក្នុង OpenOffice សូមមើល http://www.openoffice.org/access/
ទំព័រគាំទ្រចម្បង http://support.openoffice.org/ ផ្ដល់នូវលទ្ធភាពផ្សេងៗសម្រាប់ជំនួយជាមួយ OpenOffice ។ សំណួររបស់អ្នកអាចត្រូវបានឆ្លើយរួចហើយ ពិនិត្យមើលវេទិកាសហគមន៍នៅ http://forum.openoffice.org ឬស្វែងរកប័ណ្ណសារបញ្ជីសំបុត្ររួម 'users@openoffice.apache.org' នៅ http://openoffice.apache.org/mailing-lists.html ។ ជាជម្រើស, អ្នកអាចផ្ញើនៅក្នុងសំណួររបស់អ្នកទៅកាន់ users@openoffice.apache.org ។ វិធីជាវបញ្ជី (ដើម្បីទទួលចម្លើយ) ត្រូវបានពន្យល់ក្នុងទំព័រនេះ៖ http://openoffice.apache.org/mailing-lists.html។
សូមពិនិត្យមើលផ្នែកសំណួរដែលសួរញឹកញាប់នៅ http://wiki.openoffice.org/wiki/Documentation/FAQ.
តំបន់បណ្ដាញ OpenOffice ម៉ាស៊ីន BugZilla យន្តការរបស់យើងសម្រាប់រាយការណ៍ តាមដាន និងដោះស្រាយកំហុស ។ យើងលើកទឹកចិត្តអ្នកប្រើទាំងអស់ ឲ្យមានអារម្មណ៍ថាពួកគេមានសិទ្ធិ និងស្វាគមន៍ក្នុងការរាយការណ៍ចំពោះបង្ហាញដែលកើតមានលើវេទិកាពិសេសរបស់ពួកគេ។ ការវាយការបញ្ហាគឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមឲ្យសហគមន៍អ្នកប្រើធ្វើការអភិវឌ្ឍន៍ឲ្យល្អប្រសើរ។
សហគមន៍ OpenOffice នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការចូលរួមយ៉ាងសកម្មរបស់អ្នកក្នុងការអភិវឌ្ឍន៍នៃគម្រោងកូដបើកចំហដ៏សំខាន់នេះ ។
ជាអ្នកប្រើម្នាក់ អ្នកគឺជាផ្នែកដ៏មានតម្លៃនៃដំណើរការអភិវឌ្ឍន៍ឈុតកម្មវិធីនេះរួចជាស្រេច ហើយយើងសូមលើកទឹកចិត្តអ្នកឲ្យចូលរួមកាន់តែសកម្ម ជាមួយទស្សនៈជាអ្នកចែកចាយរយៈពេលវែងក្នុងសហគមន៍ ។ សូមចូលរួម និងពិនិត្យមើលទំព័រអ្នកប្រើនៅ ៖ http://openoffice.apache.org/get-involved.html
វិធីដែលល្អបំផុតក្នុងការចាប់ផ្ដើមចូលរួម ជាវបញ្ជីសំបុត្ររួមច្រើនជាងមួយ, ខណៈពេលរង់ចាំ តាមលំដាប់ក្នុងការប្រើប័ណ្ណសារសំបុត្រចំពោះអ្នក និងក្រុមគ្រួសាររបស់អ្នកដែលមានប្រធានបទជាច្រើន ចាប់តាំងពីកូដប្រភព OpenOffice ត្រូវបានចេញផ្សាយនៅក្នុងខែតុលា ឆ្នាំ ២០០០។ នៅពេលអ្នកមានភាពងាយស្រួល អ្នកទាំងអស់ចាំបាច់ត្រូវផ្ញើអ៊ីមែលដើម្បីណែនាំខ្លួន។
នេះជាបញ្ជីសំបុត្ររួមគម្រោងមួយចំនួនដែលអ្នកអាចជាវ OpenOffice នៅ http://openoffice.apache.org/mailing-lists.html
ព័ត៌មាន ៖ announce@openoffice.apache.org *អនុសាសន៍សម្រាប់អ្នកប្រើទាំងអស់* (ភ្លើងចរាចរណ៍)
វេទិកាអ្នកប្រើចម្បង ៖ user@openoffice.org *ងាយស្រួលក្នុងការឆ្មក់ការពិភាក្សា* (ចរាចរណ៍ចង្អៀត)
បញ្ជីការពិភាក្សា និងការអភិវឌ្ឍន៍គម្រោងទូទៅ៖ dev@openoffice.apache.org (ចរាចរណ៍ចង្អៀត)
អ្នកអាចធ្វើការចែកចាយជាច្រើនក្នុងគម្រោងបើកទូលាយកូដដ៍សំខាន់នេះ ទោះបីជាបទពិសោធន៍រចនាផ្នែកទន់ ឬកូដរបស់អ្នក នៅមានកម្រិតក៏ដោយ ។ មែនហើយ អ្នកពិតជាអាច !
At http://openoffice.apache.org/get-involved.html អ្នកនឹងជួបប្រទះគម្រោងជាច្រើន ចាប់តាំងពីការបកប្រែ ការផ្ទេរ និង QA រហូតដល់គម្រោងកូដស្នូលពិតខ្លះ ។ ប្រសិនបើ អ្នកមិនមែនជាអ្នកអភិវឌ្ឍន៍ សាកល្បងគម្រោងការធ្វើឯកសារ ឬទីផ្សារ ។ គម្រោងទីផ្សារ OpenOffice គឺអនុវត្តទាំងបច្ចេកទេសឈ្លប និងប្រពៃណី ដើម្បីស្វែងរកទីផ្សារឲ្យកម្មវិធីប្រភពកូដចំហ ហើយ យើងកំពុងធ្វើវាឆ្លងកាត់ព្រំដែនភាសា និងវប្បធម៌ ដូច្នេះអ្នកអាចជួយដោយគ្រាន់តែជួយផ្សព្វផ្សាយ និងប្រាប់មិត្តអំពីឈុតការិយាល័យនេះ ។
អ្នកអាចជួយដោយចូលរួមបញ្ជីសំបុត្រទីផ្សារ marketing@openoffice.apache.org ដែលអ្នកអាចផ្ដល់ទំនាក់ទំនងសហគមន៍ដោយចុច, មេឌៀ, ទីភ្នាក់ងាររដ្ឋាភិបាល, ទីប្រឹក្សា, សាលារៀន, ក្រុមអ្នកប្រើលីនុច និងអ្នកអភិវឌ្ឍន៍នៅក្នុងសហគមន៍ក្នុងស្រុក និងប្រទេសរបស់អ្នក។
យើងសង្ឃឹមថាអ្នករីករាយជាមួយ OpenOffice 4.1.3 ថ្មី និងចូលរួមជាមួយពួកយើងលើបណ្ដាញ ។
សហគមន៍ Apache OpenOffice