អាន​ខ្ញុំ OpenOffice 4.1.6​

ចំពោះ​បច្ចុប្បន្ន​ភាព​ចុងក្រោយ​បំផុត​ចំពោះ​ឯកសារ​អាន​ខ្ញុំ​នេះ សូម​មើល http://www.openoffice.org/welcome/readme.html

ឯកសារ​នេះ​មាន​ព័ត៌​មាន​សំខាន់​អំពី​កម្មវិធីនេះ ។ សូម​អាន​ព័ត៌មាន​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត មុនពេល​ចាប់​​ផ្តើម​ធ្វើ​ការ ។

សហគមន៍ Apache OpenOffice ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អភិវឌ្ឍន៍​ផលិតផល​នេះ ហើយ​សូម​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម​ជា​សមាជិក​សហគមន៍​។ ជា​អ្នក​ប្រើ​ថ្មី អ្នក​អាច​ពិនិត្យមើល​តំបន់​បណ្ដាញ​សហគមន៍ OpenOffice ដោយ​មាន​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​នៅ http://openoffice.apache.org

សូម​អាន​ផ្នែក​ខាង​ក្រោម​ផង​ដែរ អំពី​ការ​ចូល​ពាក់ព័ន្ធ​នៅ​ក្នុង​គម្រោង Apache OpenOffice ។

តើ OpenOffice ពិតជា​ឥតគិតថ្លៃ​សម្រាប់​អ្នកប្រើ​គ្រប់រូប​មែនឬ ?

OpenOffice មិន​គិត​ថ្លៃ​សម្រាប់​អ្នក​ទាំងអស់​គ្នា ។ អ្នក​អាច​យក​ច្បាប់​ចម្លង​នៃ OpenOffice និង​ដំឡើង​វា​លើ​កុំព្យូទ័រ​ច្រើន​តាម​ដែល​អ្នក​ចង់ ហើយ​ប្រើ​វា​តាម​បំណង់​ដែល​អ្នក​មាន (រួម​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់ ពាណិជ្ជកម្ម រដ្ឋាភិបាល គ្រប់គ្រង​សាធារណៈ និង​អប់រំ) ។ សម្រាប់​លម្អិត​បន្ថែម សូម​មើល​អត្ថបទ​អជ្ញាប័ណ្ណ ដែល​ចែកចាយ​ជាមួយ OpenOffice ឬ http://www.openoffice.org/license.html

ហេតុ​អ្វី​បាន​ជា OpenOffice មិន​គិត​ថ្លៃ​សម្រាប់​អ្នក​ប្រើ​ណាម្នាក់?

អ្នក​អាច​ប្រើ​ច្បាប់​ចម្លង​នៃ OpenOffice ដោយ​មិន​គិត​ថ្លៃ​ថ្ងៃ​នេះ ពីព្រោះ​អ្នក​ចូលរួម អ្នក​ឧបត្ថម្ភ​សហការណ៍​នីមួយៗ​បាន​រចនា អភិវឌ្ឍន៍ សាកល្បង បកប្រែ ធ្វើ​ឯកសារ គាំទ្រ ធ្វើ​ទីផ្សារ និង​ជួយ​តាម​វិធី​ផ្សេង​ទៀត​ជា​ច្រើន ដើម្បី​ធ្វើ​ឲ្យ OpenOffice ដូច​អ្វី​ដែល​យើង​ឃើញ​ថ្ងៃនេះ - កម្មវិធី​ការិយាល័យ​ប្រភព​បើក​ចំហ​នាំមុខ​គេ​ក្នុង​ពិភព​លោក ។

ប្រសិនបើ​អ្នក​ផ្ដល់​តម្លៃ​​លើ​​ការ​ខិតខំ​ប្រឹងប្រែង​ចំពោះ​ពួកគេ សូម​ប្រាកដ​ថា Apache OpenOffice នៅ​តែ​មាន​បន្ត​ក្នុង​​​ពេល​អនាគត សូម​​ពិចារណា​បន្ត​ចំពោះ​គម្រោង​នេះ មើលhttp://openoffice.apache.org/get-involved.html សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ចូល​រួម http://www.apache.org/foundation/contributing.html សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​​​​​។ អ្នក​រាល់គ្នា​អាច​ចូល​រួម​ឧបត្ថម្ភ​បាន​។

​​ចំណាំ​​អំពី​​ការ​​ដំឡើង

OpenOffice ទាមទារ​កំណែ​ JAVA ថ្មី​សម្រាប់​មុខងារ​ពេញ​លេញ JAVA អាច​ត្រូវ​បាន​ទាញ​យក​ពី http://java.com

តម្រូវ​ការ​ប្រព័ន្ធ​

មាន​ការ​ចែកចាយ លីនុច ប្រភេទ​ផ្សេងៗ​ជា​ច្រើន ហើយ​សូម្បី​តែ​នៅ​ក្នុង​ការ​ចែកចាយ​ដូចគ្នា មាន​ជម្រើស​ដំឡើង​ផ្សេង​គ្នា​ទៀត​ផង (KDE និង Gnome ។ល។) ។ ការ​ចែកចាយ​ខ្លះ​ភ្ជាប់​មក​ជាមួយ​កំណែ ‘ដើម’​នៃ OpenOffice ដែល​អាច​មាន​លក្ខណៈ​ពិសេស​ផ្សេង​គ្នា​ពី​សហគមន៍ OpenOffice ។ ពេល​ខ្លះ​អ្នក​អាច​ដំឡើង​សហគមន៍ OpenOffice ជាមួយ​កំណែ​​‘ដើម’ ។ ទោះ​យ៉ាងណា វា​មាន​សុវត្ថិភាព​ជាង​ក្នុង​ការ​យកចេញ​កំណែ ‘ដើម’ មុន​ពេល​ដំឡើង​កំណែ​សហគមន៍​នេះ ។ ពិគ្រោះ​ឯកសារ​សម្រាប់​ការ​ចែកចាយ​របស់​អ្នក​អំពី​លម្អិត​នៃ​ការ​ធ្វើ​វា ។

យើង​សូម​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​បម្រុង​ទុក​ប្រព័ន្ធ​របស់​អ្នក​ជានិច្ច មុន​ពេល​អ្នក​យក​ចេញ ឬ​ដំឡើង​កម្មវិធី ។

សូម​ប្រាកដ​ថា អ្នក​មាន​អង្គ​ចងចាំ​គ្រប់​គ្រាន់​នៅ​ក្នុង​ថត​បណ្ដោះអាសន្ន​នៅ​លើ​ប្រព័ន្ធ​របស់​អ្នក ហើយ​ដែល​សិទ្ធិ​ចូល​ដំណើរការ​អាន សរសេរ និង​រត់​ត្រូវ​បាន​ផ្ដល់​ឲ្យ ។ បិទ​កម្មវិធី​ផ្សេងៗ​ទាំង​អស់​មុន​នឹង​ចាប់ផ្ដើម​ដំឡើង ។

បញ្ហា​​កំឡុង​​ពេល​ចាប់ផ្ដើម​កម្មវិធី

បើ​អ្នក​មាន​បទ​ពិសោធន៍​បញ្ហា​ចាប់ផ្ដើម OpenOffice (គួរ​ឲ្យ​កត់​សម្គាល់​ខណៈ​ប្រើ Gnome) សូម 'unset' អថេរ​បរិស្ថាន SESSION_MANAGER ក្នុង​សែល​ដែល​អ្នក​ប្រើ​ដើម្បី​ចាប់ផ្ដើម OpenOffice ។ នេះ​អាច​ត្រូវ​បាន​ធ្វើ​ដោយ​បន្ថែម​បន្ទាត់ "unset SESSION_MANAGER" ទៅ​ចំណុច​ផ្ដើម​នៃ​ស្គ្រីប​សែល soffice ដែល​រក​ឃើញ​ក្នុង​ថត "[office folder]/program" ។

ការ​លំបាក​ក្នុង​ការ​ចាប់ផ្ដើម OpenOffice (ឧ. ព្យួរ​កម្មវិធី) រួម​ទាំង​បញ្ហា​​ដែល​មាន​ការ​បង្ហាញ​អេក្រង់​ត្រូវ​បាន​បង្ក​ដោយ​កម្មវិធី​បញ្ជា​កាត​ក្រាហ្វិក ។ បើ​បញ្ហា​ទាំងនេះ​កើត​ឡើង សូម​ធ្វើ​បច្ចុប្បន្នភាព​​កម្មវិធី​បញ្ជា​កាត​ក្រាហ្វិក​របស់​អ្នក ឬ​ព្យាយាម​ប្រើ​កម្មវិធី​បញ្ជា​ក្រាហ្វិក​ដែលមាន​មក​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​​អ្នក ។ ការ​លំបាក​ក្នុង​ការ​បង្ហាញ​វត្ថុ​ត្រី​មាត្រ អាច​ត្រូវ​បាន​ដោះស្រាយ ​ដោយ​ធ្វើ​ឲ្យ​ជម្រើស "ប្រើ OpenGL" ក្រោម 'ឧបករណ៍ - ជម្រើស - OpenOffice - ទិដ្ឋភាព - ទិដ្ឋភាព​ត្រីមាត្រ' ។

គ្រាប់​ចុច​​ផ្លូវ​កាត់

មាន​តែ​គ្រាប់​ចុច​ផ្លូវកាត់ (ការ​បន្សំ​គ្រាប់​ចុច) ដែល​មិន​ត្រូវ​បាន​ប្រើ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ អាច​ត្រូវ​បាន​ប្រើ​ក្នុង OpenOffice ។ បើ​ការ​បន្សំ​គ្រាប់​ចុច​ក្នុង OpenOffice មិន​ធ្វើការ​ដូច​ដែល​បាន​ពណ៌នា​ក្នុង​ជំនួយ OpenOffice ពិនិត្យ​បើ​ផ្លូវកាត់​នោះ​ត្រូវ​បាន​ប្រើ​រួច​រាល់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ។ ដើម្បី​កែ​តម្រូវ​ការ​ប៉ះ​ទង្គិច​នោះ អ្នក​អាច​ផ្លាស់ប្ដូរ​គ្រាប់​ចុច​ដែល​ផ្ដល់​តម្លៃ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​អ្នក ។ ដូច​គ្នា​នេះ​ដែរ អ្នក​អាច​ផ្លាស់ប្ដូរ​ការ​ផ្ដល់​តម្លៃ​គ្រាប់​ចុច​ណា​មួយ​ក្នុង OpenOffice ។ សម្រាប់​ព័ត៌មាន​បន្ថែម​លើ​ប្រធាន​បទ​នេះ យោង​ទៅ​ជំនួយ OpenOffice ឬ​ឯកសារ​ជំនួយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។

ឯកសារ​​ជាប់​សោរ

ការ​ចាក់សោ​ឯកសារ​ ត្រូវបាន​បើក​ដោយ​លំនាំដើម​នៅ​ក្នុង OpenOffice ​។ នៅ​លើ​បណ្ដាញ​ដែល​ប្រើ​ពិធីការ​ប្រព័ន្ធ​ឯកសា​របណ្ដាញ (NFS) ដេមិន​ចាក់សោ​សម្រាប់​ម៉ាស៊ីន​ភ្ញៀវ NFS ត្រូវ​តែ​សកម្ម ។ ដើម្បី​បិទ​​ការ​ចាក់សោ​ឯកសារ កែសម្រួល​ស្គ្រីប soffice ហើយ​ផ្លាស់ប្ដូរ​បន្ទាត់ "export SAL_ENABLE_FILE_LOCKING" ទៅ​ជា "# export SAL_ENABLE_FILE_LOCKING" ។ ប្រសិន​បើ​អ្នកបិទ​ការ​ចាក់សោ​ឯកសារ សិទ្ធិ​សរសេរ​ឯកសារ​មិន​ត្រូវបានដាក់​កម្រិត​ ដល់​អ្នក​ប្រើ​ដែល​បើក​ឯកសារ​មុន​ទេ ។

ការ​ព្រមាន ៖ ឯកសារ​ចាក់​សោ​ឯកសារ​ដែល​ធ្វើ​ឲ្យ​សកម្ម​អាច​បង្ក​បញ្ហា​ជាមួយ Solaris ២.៥.១ និង ​២.៧ ដែល​ប្រើ​ក្នុង​ទំនាក់ទំនង​ជាមួយ Linux NFS ២.០ ។ បើ​បរិស្ថាន​ប្រព័ន្ធ​របស់​អ្នក​មាន​ប៉ារ៉ាមែត្រ​ទាំងនេះ យើង​ផ្ដល់​អនុសាសន៍​ជា​ចម្បង​ថា អ្នក​គួរ​ចៀសវៀង​ប្រើ​លក្ខណៈ​ពិសេស​ដែល​ចាក់​សោ​ឯកសារ ។ មិន​ដូច្នេះ​ទេ OpenOffice នឹង​ឈប់​ពេល​អ្នក​ព្យាយាម​បើក​ឯកសារ​ពី​ថត​ដែល​បាន​ម៉ោន NFS ពី​កុំព្យូទ័រ​លីនុច ។

ចំណាំ មធ្យោបាយ​ងាយស្រួល សំខាន់

ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ការ​ចូលដំណើរការ​លក្ខណៈពិសេស​នៅ​ក្នុង OpenOffice សូម​មើល http://www.openoffice.org/access/

​គាំ​ទ្រ​​​អ្នក​​ប្រើ

ទំព័រ​គាំទ្រ​ចម្បង http://support.openoffice.org/ ផ្ដល់​នូវ​លទ្ធភាព​ផ្សេងៗ​សម្រាប់​ជំនួយ​ជាមួយ OpenOffice ។ សំណួរ​របស់​អ្នក​​អាច​ត្រូវ​បាន​ឆ្លើយ​រួច​ហើយ ពិនិត្យមើល​វេទិកា​សហគមន៍​​នៅ http://forum.openoffice.org ឬ​ស្វែងរក​ប័ណ្ណសារ​បញ្ជី​សំបុត្រ​រួម 'users@openoffice.apache.org' នៅ http://openoffice.apache.org/mailing-lists.html ។ ជា​ជម្រើស, អ្នក​អាច​ផ្ញើ​នៅ​ក្នុង​សំណួរ​របស់​អ្នក​ទៅ​កាន់ users@openoffice.apache.org ។ វិធី​ជាវ​បញ្ជី (ដើម្បី​ទទួល​​ចម្លើយ) ត្រូវ​បាន​ពន្យល់​ក្នុង​ទំព័រ​នេះ៖ http://openoffice.apache.org/mailing-lists.html

សូម​ពិនិត្យ​មើល​ផ្នែក​សំណួរ​ដែល​សួរ​ញឹកញាប់​នៅ http://wiki.openoffice.org/wiki/Documentation/FAQ.

រាយការណ៍​កំហុស & បញ្ហា

តំបន់​បណ្ដាញ OpenOffice ម៉ាស៊ីន BugZilla យន្តការ​របស់​យើង​សម្រាប់​រាយការណ៍ តាមដាន និង​ដោះស្រាយ​កំហុស ។ យើង​លើកទឹកចិត្ត​អ្នក​ប្រើ​ទាំងអស់ ឲ្យ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​សិទ្ធិ​ និង​ស្វាគមន៍​ក្នុង​ការ​រាយការណ៍​ចំពោះ​បង្ហាញ​ដែល​​កើត​មាន​លើ​វេទិកា​ពិសេស​របស់​ពួកគេ។ ការ​វាយ​ការ​បញ្ហា​​គឺ​ពិត​ជា​មាន​សារៈសំខាន់​​ក្នុង​ការ​ចូល​រួម​ឲ្យ​សហគមន៍​អ្នក​ប្រើ​​ធ្វើ​ការ​អភិវឌ្ឍន៍​ឲ្យ​ល្អ​ប្រសើរ។

​​កំពុង​ចាប់ផ្តើម​​ពាក់ព័ន្ធ

សហគមន៍ OpenOffice នឹង​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​អ្នក​ក្នុង​ការ​អភិវឌ្ឍន៍​នៃ​គម្រោង​កូដ​បើក​ចំហ​ដ៏​សំខាន់​នេះ ។

ជា​អ្នក​ប្រើ​ម្នាក់ អ្នក​គឺ​ជា​ផ្នែក​ដ៏​មាន​តម្លៃ​នៃ​ដំណើរការ​អភិវឌ្ឍន៍​ឈុត​កម្មវិធី​នេះ​រួច​ជា​ស្រេច ហើយ​យើ​ង​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ចូល​រួម​កាន់​តែ​សកម្ម ជា​មួយ​ទស្សនៈ​ជា​អ្នក​ចែក​ចាយ​​រយៈ​ពេល​វែង​​ក្នុង​សហគមន៍ ។ សូម​ចូលរួម និង​ពិនិត្យ​មើល​ទំព័រ​អ្នក​ប្រើ​នៅ ៖ http://openoffice.apache.org/get-involved.html

មធ្យោបាយ​ចាប់​ផ្តើម

វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្ដើម​ចូលរួម ជាវ​បញ្ជី​សំបុត្រ​រួម​ច្រើន​ជាង​មួយ, ខណៈ​ពេល​រង់ចាំ តាម​លំដាប់​ក្នុង​ការ​ប្រើ​ប័ណ្ណសារ​សំបុត្រ​ចំពោះ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​មាន​ប្រធាន​បទ​ជា​ច្រើន ចាប់តាំង​ពី​​កូដ​ប្រភព OpenOffice ត្រូវ​បាន​ចេញ​ផ្សាយ​​នៅ​ក្នុង​ខែ​តុលា ឆ្នាំ ២០០០។ នៅ​ពេល​អ្នក​មាន​ភាព​ងាយស្រួល អ្នក​​ទាំងអស់​ចាំបាច់​ត្រូវ​ផ្ញើ​អ៊ីមែល​ដើម្បី​ណែនាំ​ខ្លួន។

ជាវ​

នេះ​ជា​បញ្ជី​សំបុត្រ​រួម​គម្រោង​មួយ​ចំនួន​ដែល​អ្នក​អាច​ជាវ OpenOffice នៅ http://openoffice.apache.org/mailing-lists.html

ចូល​រួម​​គម្រោង​​មួយ ឬ​ច្រើន

អ្នក​​អាចធ្វើ​ការ​ចែក​ចាយ​ជាច្រើន​​​​ក្នុង​​គម្រោង​បើក​ទូលាយ​កូដដ៍​សំខាន់​នេះ​ ទោះ​បី​ជា​​បទពិសោធន៍​រចនា​ផ្នែក​ទន់​ ឬ​កូដ​របស់​អ្នក​ នៅ​មាន​កម្រិត​ក៏ដោយ ។ មែន​ហើយ​ អ្នក​ពិត​ជា​អាច​​ !

At http://openoffice.apache.org/get-involved.html អ្នក​នឹង​ជួបប្រទះ​​គម្រោង​ជាច្រើន ចាប់​តាំង​ពី​ការ​បកប្រែ ការ​ផ្ទេរ និង QA ​ រហូត​ដល់​គម្រោង​កូដ​ស្នូល​ពិត​​ខ្លះ ។ ប្រសិន​បើ​ អ្នក​មិនមែន​ជា​អ្នក​អភិវឌ្ឍន៍ សាកល្បង​គម្រោង​ការ​ធ្វើ​ឯកសារ​ ឬ​ទីផ្សារ ។ គម្រោង​ទីផ្សារ OpenOffice គឺ​អនុវត្ត​ទាំង​បច្ចេកទេស​ឈ្លប និង​ប្រពៃណី ដើម្បី​ស្វែង​រក​ទីផ្សារ​ឲ្យ​កម្មវិធី​ប្រភព​កូដ​ចំហ ហើយ​ យើង​កំពុង​ធ្វើ​វា​ឆ្លងកាត់​ព្រំដែន​ភាសា​ និង​វប្បធម៌ ដូច្នេះ​​អ្នក​​​អាច​ជួយ​ដោយ​គ្រាន់​តែ​ជួយ​ផ្សព្វផ្សាយ និង​ប្រាប់​មិត្ត​អំពី​ឈុត​ការិយាល័យ​នេះ ។

អ្នក​អាច​ជួយ​ដោយ​ចូលរួម​បញ្ជី​សំបុត្រ​ទីផ្សារ marketing@openoffice.apache.org ដែល​អ្នក​អាច​ផ្ដល់​ទំនាក់ទំនង​សហគមន៍​ដោយ​ចុច, មេឌៀ, ទី​ភ្នាក់ងារ​រដ្ឋាភិបាល, ទីប្រឹក្សា, សាលារៀន, ក្រុម​អ្នក​ប្រើ​លីនុច និង​អ្នក​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​ក្នុង​ស្រុក និង​ប្រទេស​របស់​អ្នក។

យើង​សង្ឃឹម​ថា​អ្នក​រីករាយ​ជាមួយ OpenOffice 4.1.6 ថ្មី និង​​ចូល​រួម​ជាមួយ​ពួក​យើង​លើ​បណ្ដាញ ។

សហគមន៍ Apache OpenOffice